បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettemberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអ្នកចាំទី Manuel Neuer បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់ Bayern Munich ដែលនឹងរក្សាអ្នកចាំទីជើងចាស់នៅ Allianz Arena រហូតដល់រដូវក្តៅឆ្នាំ២០២៦។
កិច្ចសន្យាថ្មីត្រូវបានបញ្ចប់រួចរាល់ហើយ ដោយឡែកការប្រកាសនឹងត្រូវបានធ្វើឡើងនៅពេលឆាប់ៗ។ អ្នកចាំទី Neuer ត្រៀមនឹងវិលចូលលេងវិញនៅខែមករា បន្ទាប់ពីជួបបញ្ហារបួសឆ្អឹងជំនី៕



