Arsenal សម្លឹងយុវជនរបស់ក្លឹប Sevilla ជាអ្នកមកជំនួសកន្លែងរបស់ Thomas Partey

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Arsenal ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលខ្សែបម្រើរបស់ក្លឹប Sevilla កីឡាករ Lucien Agoumé ជាអ្នកមកបន្តតំណែងពីកីឡាករ Thomas Partey។

ខ្សែបម្រើសញ្ជាតិហ្គាណាដែលឈានចូលអាយុ ៣២ឆ្នាំនៅរដូវក្ដៅក្រោយនេះ ស្របពេលជាមួយនឹងកិច្ចសន្យាដែលនឹងផុតនៅកីឡដ្ឋាន Emirates ។ ជាមួយនឹងភាពមិនច្បាស់លាស់នៃអនាគតរបស់កីឡាករ Partey ក្រុមកាំភ្លើងធំហាក់ដូចជាសម្លឹងឃើញជម្រើសកីឡាករវ័យក្មេងនេះ ដើម្បីមកពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេ។

Lucien Agoume-inter-transfer

កីឡាករ Agoume ដែលជាកីឡាករជម្រើសជាតិបារាំង U21 បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹប Sevilla បន្ទាប់ពីផ្ទេរចេញពីក្លឹប Inter Milan កាលពីខែមករា។ កីឡាករ​វ័យ ២១ឆ្នាំ​បានបង្ហាញ​ភាព​ប៉ិនប្រសប់​របស់​គាត់ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយជា​អនាគត​ដ៏​ទាក់ទាញ​សម្រាប់ Arsenal ខណៈ​ពួកគេ​សម្លឹង​រក​ការ​ដាក់បញ្ចូលនៅយុវជនដែលមានទេពកោសល្យទៅក្នុងក្រុមថ្មីរបស់ពូកគេ។ គាត់មានអាយុក្មេងជាង Partey ជិត ១០ឆ្នាំ ដែលបានធ្វើអោយគាត់ក្លាយជាដំណោះស្រាយរយៈពេលវែងសម្រាប់ខ្សែបម្រើរបស់ Arsenal ៕

Previous articleKevin De Bruyne ប្រតិកម្មក្រោយមានការលើកឡើងថាទម្រង់លេងរបស់គាត់ធ្លាក់ចុះ
Next articleJordan Henderson បង្ហើបអំពីការវិលត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ