បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Nurnberg កីឡាករ Stefanos Tzimas ។
កីឡាករវ័យ ១៨ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុង ១៣ប្រកួតនៅក្របខណ្ឌ Bundesliga 2 ចាប់តាំងពីចូលរួមជាមួយក្លឹប Nurnberg ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប PAOK Saloniki កាលពីរដូវក្តៅ ជាមួយនឹងក្លឹបអាឡឺម៉ង់ឥឡូវនេះគ្រោងនឹងចំណាយប្រាក់ ១៨លានអឺរ៉ូ ដើម្បីបង់ទៅលើលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ។ បន្ទាប់មកក្លឹប Nurnberg នឹងស្វែងរកប្រាក់ចំណេញយ៉ាងច្រើនពីកីឡាករ Tzimas ក្នុងឆ្នាំ២០២៥ ហើយក្លឹប Chelsea អាចជាអ្នកពេញចិត្តខ្លាំងទៅលើរូបគាត់ ទោះបីជាក្លឹប Aston Villa និង Newcastle ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាវ័យជំទង់ក៏ដោយ៕