បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Liverpool កំពុងតាមដានការវិវឌ្ឍន៍របស់ខ្សែការពារស្លាបស្តាំរបស់ Bayer Leverkusen កីឡាករ Jeremie Frimpong ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទំនងជាមិនចុះហត្ថលេខាលើរូបគាត់ទេ ខណៈដែលអ្នកចាត់ការ Arne Slot ចូលចិត្តខ្សែការពារស្តាំបែបបុរាណនៅលេងនៅតែតំបន់ខាងក្រោម មិនមែនជាកីឡាករការពារស្តាំលក្ខខណ្ឌស្លាបដែលលេងឡើងទៅជួយតំបន់ខាងលើនោះទេ៕