បរទេស៖ ក្លឹប RB Salzburg បានតែងតាំងលោក Thomas Letsch ជាផ្លូវការក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់លោក Pep Lijnders នាពេលថ្មីៗនេះ។
លោក Letsch មិនមែនជាមនុស្សប្លែកនៅក្លឹប Salzburg ដោយសារតែគាត់ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នរបស់ក្លឹបកាលពីឆ្នាំ២០១៥។ លើកនេះគាត់ចូលកាន់តួនាទីជាអចិន្ត្រៃយ៍ ដោយចុះហត្ថលេខាលើកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ២០២៧។ បន្ថែមពីលើការតែងតាំង Letsch ជាគ្រូបង្វឹក ក្លឹប Salzburg បានពង្រឹងក្រុមគ្រូបង្វឹករបស់ពួកគេ ជាមួយលោក Kai Hesse ជាជំនួយការគ្រូបង្វឹក៕