បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអៅយដឹងថាលោក Ruben Amorim បាននិយាយអំពីសកម្មភាពកីឡាករ Alejandro Garnacho ក្រោយមិនបានចូលលេងក្នុងការប្រកួតជាមួយ Man City ថា៖
“ពិតជាល្អណាស់ គាត់ហ្វឹកហាត់បានល្អណាស់។ គាត់ហាក់ដូចជាតូចចិត្តនឹងខ្ញុំបន្តិច ហើយវាពិតជាល្អឥតខ្ចោះ។ ខ្ញុំពិតជារីករាយណាស់ ព្រោះខ្ញុំនឹងធ្វើដូចគ្នា គាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ”៕