បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Florian Wirtz កាន់តែកៀកនឹងការបន្តកុងត្រារបស់គាត់នៅ Bayer Leverkusen ហើយ។
កិច្ចព្រមព្រៀងកាន់តែខិតជិតសម្រេចហើយ ខណៈព័ត៌មានលម្អិតមួយចំនួនកំពុងត្រូវបានធ្វើឡើង។ កីឡាករវ័យ ២១ ឆ្នាំឥឡូវនេះរំពឹងថានឹងស្នាក់នៅប្រទេសអាល្លឺម៉ង់យ៉ាងហោចណាស់រហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦៕