បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាលោក Rúben Amorim បានលើកឡើងលើការយកឈ្នះក្លឹប Man City ថា៖
“របៀបនៃការលេងរបស់យើងក៏ល្អដែរ ប៉ុន្តែយើងមានរឿងជាច្រើនដែលត្រូវកែលម្អ។ យើងត្រូវតែលេងនៅពេលអនាគតឱ្យបានល្អជាងនេះ ប៉ុន្តែយើងនឹងមានពេលដើម្បីធ្វើវា។ ប៉ុន្តែវាគឺជាការឈ្នះដ៏ល្អ។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា វាគ្រាន់តែបីពិន្ទុប៉ុណ្ណោះ!”៕