បរទេស៖ GOAL បានបញ្ជាក់ថាក្លឹប Charlotte FC នៅតែចាប់អារម្មណ៍លើកីឡាករ Miguel Almiron ខណៈដែលក្លឹបនៅតែបន្តតាមប្រមាញ់តារាឆ្នើមរបស់ក្លឹប Newcastle បន្ទាប់ពីបានតាមគាត់តាំងពីរដូវក្តៅ។
ប្រភពបានបញ្ជាក់ប្រាប់ GOAL ថាក្លឹប Newcastle កំពុងទាមទារតម្លៃផ្ទេរប្រមាណ ២០លានដុល្លារ ប៉ុន្តែខាងក្លឹប Charlotte មានឆន្ទៈចំណាយត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ។ ក្លឹបសារិកាព្រៃទំនងជាមានឆន្ទៈក្នុងការទទួលយកនៅសំណើររបស់ក្លឹប Charlotte នៅពេលនេះ រួមជាមួយនឹងកម្មវិធីបន្ថែមផ្សេងទៀត។ មិនទាន់មានការព្រមព្រៀងណាមួយកើតឡើងនៅពេលនេះទេ ប៉ុន្តែក្លឹបនៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិប៉ារ៉ាហ្គាយ៕