Man Utd អាចជម្រុញអោយ Rashford ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងនៅខែមករា

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងពិចារណាក្នុងបញ្ជូនកីឡាករ Marcus Rashford ចេញក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីគាត់បានស្នើឱ្យចាកចេញពី Old Trafford។

កីឡាករ Rashford ត្រូវបានដកចេញពីការប្រកួតពីរលើកចុងក្រោយរបស់ Man Utd ដោយខ្សែប្រយុទ្ធរូបនេះបានបង្ហើបថាគាត់ “ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងថ្មី” នៅដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប បិសាចក្រហមអាចប្រឈមនឹងការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែមិនមែនទៅកាន់ក្រុមគូប្រជែងនៅ Premier League នោះទេ៕

Previous articleលោក Koji Gyotoku បញ្ចេញយោបល់យ៉ាងនេះ ក្រោយកម្ពុជាប្រកួតចាញ់ថៃ (មានវីដេអូ)
Next articlePSG សម្លឹងឃើញខ្សែការពាររបស់ Bournemouth ជាជម្រើសបម្រុងសម្រាប់ Marquinhos