ក្លឹបយក្សនៅអេស្ប៉ាញ ត្រៀមកញ្ចប់ថវិកាយ៉ាងច្រើន ដើម្បីទិញយក Bruno Guimaraes

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Barcelona កំពុងរៀបចំផែនការក្នុងការដាក់សំណើរ ៨៧លានផោនការផ្ទេរយកកីឡាករ Bruno Guimaraes របស់ក្លឹប Newcastle។

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួនមុនចាប់ផ្តើមរដូវកាលក្រោយ ខណៈពេលដែ Sergio Busquets បានចាកចេញ។

ទោះបីជាក្លឹប Newcastle មានកៅអីមួយទៅលេង Champions League ក៏វានៅតែត្រូវបានមើលថាតើក្លឹបសារិកាព្រៃ អាចនឹងលក់កីឡាករដ៏សំខាន់បំផុតរបស់ពួកគេម្នាក់ដែរឬទេ៕

Previous articleLiverpool ត្រូវការទិញកីឡាករ ៣រូប អោយបានក្នុងពេលឆាប់ៗនេះ
Next articleMan Utd នឹងអនុញ្ញាតអោយ McTominay ចាកចេញ ប្រសិនជាក្លឹបអាចយកកីឡាករម្នាក់នេះ