នៅមានទីផ្សារ!! ក្លឹប ២ ប្រជែងគ្នាចង់បានខ្សែការពារ Harry Maguire

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Ekrem Konur បានអោយដឹងថាកីឡាករ​ Harry Maguire បានក្លាយជាគោលដៅសំខាន់សម្រាប់ទាំង Napoli និង Galatasaray។

ខ្សែការពារ Manchester United វ័យ ៣១ឆ្នាំនឹងមានសិទ្ធិចរចាជាមួយនឹងក្លឹបនៅក្រៅប្រទេសចាប់ពីថ្ងៃទី១ ខែមករា ខាងមុខនេះ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Old Trafford នឹងផុតកំណត់ក្នុងខែមិថុនា ហើយ Napoli ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខការប្រណាំងប្រជែងដើម្បីទទួលបានការចុះហត្ថលេខាយកគាត់។

ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ruben Amorim កីឡាករ Maguire បានជួបការលំបាកក្នុងការទទួលបានកន្លែងជាប់លាប់ក្នុងក្រុមឈុតធំ ដោយជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតអំពីការចាកចេញរបស់គាត់។ កីឡាករជម្រើសជាតិអង់គ្លេសមិនទាន់មានការព្រមព្រៀងណាមួយទាក់ទនឹងការកុងត្រាថ្មីជាមួយក្លឹប United នៅឡើយទេ ដែលជាសញ្ញាបង្ហាញពីការបើកចំហសក្តានុពលក្នុងការស្វែងរកឱកាសថ្មីៗ៕

Previous articleនាយកផ្នែកកីឡារបស់ក្លឹប Real Sociedad បង្ហាញអំពីការព្រួយបារម្ភទាក់ទង់នឹងកីឡាករ Martin Zubimendi
Next articleBarca ទំនង់ជាយកខ្សែប្រយុទ្ធ Chelsea ម្នាក់នេះមកជំនួសកន្លែង Lewandowski