កីឡាកររូបនេះ សម្រេចចិត្តចាកចេញពីក្លឹប Bayern ហើយ ទោះបីនៅសល់កុងត្រា ១ឆ្នាំទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Benjamin Pavard នឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Bayern នោះទេ។ Pavard ចង់សាកល្បងស្វែងរកបទពិសោធន៍នៅក្លឹបថ្មី ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយនឹងក្លឹប Bayern ត្រូវផុតនៅឆ្នាំ២០២៤។

ក្នុងនោះក្លឹប Barcelona មានអទិភាពក្នុងការទិញយកកីឡាករក្នុងតំណែងផ្សែង ខណៈពេលដែលក្លឹប Inter ក៏បានសួរទៅកាន់ Pavard តាំងពីខែមករាកន្លងមក។ ប៉ុន្តែការប្រកួតទើបនឹងបានចាប់ផ្តើម ១០០% នៅពេលនេះ៕

Previous articleMason Mount ផ្ញើរសារពិសេសទៅកាន់អ្នកគាំទ្រ
Next articleតាមពិតអញ្ចឹងសោះ ទើប Brighton មិនព្រមលក់ Caicedo កាលពីរដូវងារ