Arteta សម្លឹងឃើញកីឡាកររបស់ PSG ជម្រើសមកជំនួស Saka ដែលមានរបួស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាក្រុម Arsenal អាចនឹងដាក់សំណើរផ្ទេរកីឡាករ Randal Kolo Muani របស់ Paris Saint-Germain ខណៈពេលពួកគេស្វែងរកអ្នកជំនួសកីឡាករ Bukayo Saka ដែលមានបញ្ហារបួស ។

Randal Kolo Muani France 2024

ក្រុមកាំភ្លើងធំអាចនឹងត្រូវបង្ខំចូលទៅក្នុងទីផ្សារដោះដូរនាខែមករានេះ ដើម្បីស្វែងរកកីឡាករមកជំនួសកីឡាករ ២រូបដែលមនបញ្ហារបួសគឺ Bukayo Saka និង Raheem Sterling។ ខណៈពេលដែល Saka ត្រូវបានអវត្តមានជាច្រើនសប្តាហ៍បន្ទាប់ពីគាត់បានរងរបួសសរសៃពូនក្នុងការប្រកួតដែលក្លឹបឈ្នះ ៥-១ លើ Crystal Palace កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយកីឡាករ Sterling បានរងរបួសជង្គង់៕

Previous articleEverton ត្រៀមផ្តល់នៅកុងត្រារយៈពេលវែងអោយអ្នកចាំទី Jordan Pickford
Next articleCody Gakpo ផ្ញើរសារទៅកាន់កីឡាករ Mohamed Salah