បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Arne Slot ឆ្លើយយ៉ាងនេះ នៅពេលដែលមានការចោទសួរអំពីកីឡាករ Federico Chiesa ៖
“Federico កំពុងឈឺ ជាអកុសលសម្រាប់គាត់ ពីព្រោះគាត់មាននាទីលេងខ្លះពេលប្រកួតជាមួយក្លឹប Southampton។ គាត់បានឈឺក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ហើយថ្ងៃនេះពួកយើងមិនអាចនាំគាត់ទៅធ្វើការប្រកួតបាននោះទេ”៕