Real Madrid កាន់តែមានទំនុកចិត្តក្នុងការផ្ទេរយកកីឡាករ ​Liverpool ម្នាក់នេះ

បរទេស៖ ម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid ចង់ចុះហត្ថលេខាលើកីឡាករ Trent Alexander-Arnold នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

FBL-ENG-PR-TOTTENHAM-LIVERPOOL

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញបានអោយដឹងថាក្លឹបអធិរាជសកាន់តែមានទំនុកចិត្តកាន់តែខ្លាំងថាពួកគេអាចសម្រេចបានលើកិច្ចព្រមព្រៀងសម្រាប់កីឡាករ Alexander-Arnold ក្នុងខែមករា។ កីឡាករសញ្ជាតិអង់គ្លេសនឹងមិនផ្ទេរទៅកាន់អេស្ប៉ាញក្នុងរដូវរងានោះទេ ប៉ុន្តែអាចនឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមុនជាមួយម្ចាស់ជើងឯកអឺរ៉ុប ដើម្បីចូលរួមជាមួយពួកគេនៅដើមរដូវក្តៅក្រោយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គាត់នៅ Liverpool ផុតកំណត់៕

Previous articleគ្រូបង្វឹករបស់ Juventus ចង់បានអតីតកូនក្រុមខ្លួនម្នាក់ពីបិសាចក្រហមមកវិញ
Next articleកីឡាករ Samuel Chukwueze ក្លាយជាជម្រើសមកជំនួសកន្លែង Bukayo Saka ដែលមានរបួស