Real Madrid លែងចង់បាន Franco Mastantuono ព្រោះតែហេតុផលមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានសម្រេចចិត្តបញ្ឈប់ការតាមប្រម៉ាញតារាឆ្នើម Franco Mastantuono របស់ក្រុម River Plate ។

Franco Mastantuono River Plate 2024

ហេតុផលចម្បងនៅពីក្រោយការសម្រេចចិត្តគឺមកពីលក្ខខណ្ឌនៃការផ្តាច់កុងត្រាតម្លៃ ៤៥លានអឺរ៉ូដែលបានបង្កប់នៅក្នុងកិច្ចសន្យាថ្មីរបស់កីឡាករ Mastantuono ដែលបានចុះហត្ថលេខាជាមួយក្លឹប River Plate ។ លក្ខខណ្ឌនេះត្រូវបានចាប់ទុកថាលើសលប់ពេក ដោយធ្វើអោយក្លឹបអធិរាជស បញ្ចប់ការចរចាបន្តទៀតសម្រាប់យុវជនដែលមានទេពកោសល្យម្នាក់នេះ៕

Previous articleCristiano Ronaldo៖ បញ្ហាមិនមែនជាគ្រូបង្វឹកទេ
Next articleទៀតហើយ!! Sir Jim Ratcliffe សម្រេចកាត់ប្រាក់មូលនិធិសម្រាប់សមាគមអតីតកីឡាករ Manchester United