PSG កំពុងតាមដានស្ថានភាពរបស់ Olmo នៅក្លឹប Barcelona

បរទេស៖ ក្លឹប Paris Saint-Germain គឺជាក្លឹបចុងក្រោយគេដែលទាក់ទងជាមួយខ្សែប្រយុទ្ធ Dani Olmo របស់ក្លឹប Barcelona ចំពេលមានការព្រួយបារម្ភទាក់ទងនឹងការចុះឈ្មោះរបស់គាត់នៅ La Liga ពីសំណាក់ក្លឹប Barca ។

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Arsenal និង Manchester City ក្នុងខែនេះ ហើយបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប PSG ក៏បានតាមដានទៅលើស្ថានភាពរបស់កីឡាករ Olmo នៅក្លឹប Barcelona ផងដែរ។ ក្រុមយក្សរបស់បារាំងត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរប្រសិនបើអ្វីៗមិនត្រូវបានដោះស្រាយនៅក្លឹបកាតាឡាន់ដោយគ្រូបង្វឹករបស់ PSG លោក Luis Enrique បានស្គាល់ Olmo រួចហើយពីការនៅក្រុមជម្រើសជាតិអេស្ប៉ាញ៕

Previous articleNapoli គ្រោងនឹងបញ្ចប់កិច្ចសន្យារបស់កីឡាករ Mario Rui
Next articleSir Jim Ratcliffe បានធ្វើរឿងទាំងនេះ ដើម្បីកាត់បន្ថយចំណាយរបស់ក្លឹប Man Utd