មានក្លឹបនៅអេស្ប៉ាញចង់ខ្ចីជើងកីឡាករ Antony

បរទេស៖ ក្លឹប Real Betis ត្រូវបានរាយការណ៍ថាកំពុងព្យាយាមក្នុងការនាំយកកីឡាករ Antony របស់ក្លឹប Manchester United មកកាន់ក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។

ក្លឹប United កំពុងសម្លឹងរកមើលការលក់កីឡាករដែលខ្លួនបានទិញក្នុងតម្លៃ ៨៦លានផោន ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេប្រហែលជាត្រូវពិចារណាលើការខ្ចីជើងសម្រាប់ខែមករាជាមុនសិន។ នេះបើយោងតាមការចេញផ្សាយរបស់ ABC បានអោយដឹងថាក្លឹប Betis កំពុងបង្ហាញទៅកាន់ក្លឹបបិសាចក្រហម ដើម្បីមើលថាតើពួកគេនឹងចែករំលែកប្រាក់បៀវត្សរ៍របស់គាត់នៅក្នុងប្រតិបត្តិការដែលគេចាប់ទុកដា “ពិបាកខ្លាំង”។ របាយការណ៍បន្ថែមថាក្លឹប Betis ប្រហែលជាត្រូវលក់កីឡាករ Assane Diao ដើម្បីអាចធ្វើការខ្ចីជើងកីឡាករ Antony បាន៕

Previous articleRonaldo មិនទាន់បន្តកុងត្រាថ្មីជាមួយ Al-Nassr ធ្វើអោយមានការរំពឹងទុកនៃការចាកចេញ
Next articleReal Madrid ចាប់អារម្មណ៍ខ្សែបម្រើរបស់ Liverpool ដែលមានតម្លៃប្រមាណ ១០០លានអឺរ៉ូ