ក្លឹប២នៅ Premier League ចាប់អារម្មណ៍ចង់បាន Jack Grealish

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Jack Grealish ដែលជាខ្សែបម្រើប្រយុទ្ធរបស់ក្រុម Manchester City ត្រូវបានរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍របស់ Tottenham Hotspur និង Newcastle United។

ក្លឹប Premier League ទាំងពីរត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពបច្ចុប្បន្នរបស់កីឡាករវ័យ ២៩ឆ្នាំយ៉ាងជិតស្និទ្ធនៅឯកីឡដ្ឋាន Etihad ។ ភាគីទាំងសងខាងជឿថាកីឡាករសញ្ជាតិអង់គ្លេសអាចនឹងបើកចំហរចំពោះការផ្លាស់ប្តូរមួយ បន្ទាប់ពីមានការតស៊ូស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គាត់នៅរដូវកាលនេះ៕

Previous articleJose Mourinho មានបំណងប្រាថ្នាចង់ដឹកនាំក្រុមជម្រើសជាតិ
Next articleខ្សែប្រយុទ្ធ ៣រូប ដែលស្ថិតនៅក្នុងបញ្ជីក្លឹប Aston Villa ចង់បាន