Liverpool បាន​ទាក់ទង​កីឡាករ​ទាំង ១០​នាក់​នេះ​!

ការ​ខកចិត្ត​មួយ​នៃ​រដូវ​កាល​នេះ ដែល​ក្រុម​ហង្ស​ក្រហម​បាន​ទទួល គឺ​ការ​បាត់បង់​ឱកាស​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League បាន​ធ្វើ​ឱ្យ​ក្លឹ​ប​មួយ​នេះ ត្រូវការ​ដោះ​ដូរ​កីឡាករ​យ៉ាងច្រើន​នៅ​រដូវ​កាល​ក្រោយ​។

សម្រាប់ Roberto Firmino, James Milner, Naby Keita និង Alex Oxlade-Chamberlain នឹង​ធ្វើការ​ចាកចេញ​ដោយ​មិន​មាន​តម្លៃ​ផ្ទេរ ខណៈ​ពេល​ដែល​លោក Jurgen Klopp នឹង​ត្រូវ​កសាង​ក្រុម​ដែល​មាន​សមត្ថភាព ដើម្បី​ប្រកួតប្រជែង​សម្រាប់​ពានរង្វាន់​ធំ​ៗ​ម្តងទៀត​។

គួរ​បញ្ជាក់​ផង​ដែរ ខ្សែបម្រើ​គឺជា​តំបន់​មួយ​ដែល​មាន​បញ្ហា​តាំងពី​ដើមរដូវ​កាល ប៉ុន្តែ​ក៏​មិនមែន​ជា​រឿង​ចម្លែក​ដែល​លោក Jurgen Klopp ស្វែងរក​ការ​ពង្រឹង​តំបន់​ការពារ​របស់​គាត់​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ​ទាំង ១០​នាក់​ដែល​ក្រុម​ហង្ស​ក្រហម​បាន​ទាក់ទង ហើយ​កីឡាករ​មួយ​ចំនួន អាច​នឹង​ផ្លាស់​មក​កាន់ Anfield ក្នុង​រដូវក្ដៅ​នេះ​ក្នុង​នោះ​រួម​មាន​៖

១. កីឡាករ Alexis Mac Allister ជា​កីឡាករ​របស់​ក្រុម Brighton
២. កីឡាករ Mason Mount ជា​កីឡាករ​របស់​ក្រុម Chelsea
៣. កីឡាករ Ryan Gravenberch ជា​កីឡាករ​របស់​ក្រុម Bayern Munich
៤. កីឡាករ Jurrien Timber ជា​កីឡាករ​របស់​ក្រុម Ajax
៥. កីឡាករ Romeo Lavia ជា​កីឡាករ​របស់​ក្រុម Southampton
៦. កីឡាករ Matheus Nunes ជា​កីឡាករ​របស់​ក្រុម Wolves
៧. កីឡាករ Teun Koopmeiners ជា​កីឡាករ​របស់​ក្រុម Atalanta
៨. កីឡាករ Khephren Thuram ជា​កីឡាករ​របស់​ក្រុម Nice
៩. កីឡាករ Jacob Ramsey ជា​កីឡាករ​របស់​ក្រុម Aston Villa
១០.​កីឡាករ Nicolo Barella ជា​កីឡាករ​របស់​ក្រុម Inter៕

Previous articleDalot បានសម្រេចចិត្តធ្វើរឿងដ៏ធំមួយនៅក្លឹប Man Utd
Next articleBenjamin Pavard មិន​ចង់​បន្ត​នៅ​ជាមួយ Bayern Munich