Real ដាក់សំណើរតម្លៃ ២៥លានអឺរ៉ូសម្រាប់ផ្ទេរយក Trent Alexander-Arnold

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានដាក់កម្រិតអតិបរមាលើចំនួនទឹកប្រាក់ដែលពួកគេសុខចិត្តចំណាយលើខ្សែការពារ Trent Alexander-Arnold របស់ Liverpool នៅក្នុងទីផ្សារខែមករា។

ក្លឹបអធិរាជស ត្រូវបានរាយការណ៍ថាសុខចិត្តចំណាយរហូតដល់ ២៥លានអឺរ៉ូសម្រាប់ការផ្ទេរយកកីឡាករ Alexander-Arnold ក្នុងខែនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើហង្សក្រហមមិនយល់ព្រមលើការលក់នោះទេ ក្លឹប Real នឹងរង់ចាំរហូតដល់រដូវក្តៅដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសដោយគ្មានតម្លៃខ្លួន៕

Previous articleមូលហេតុនៅពីក្រោយខ្នងដែលកីឡាករ​ Alejandro Balde ព្រមបន្តកុងត្រាជាមួយ Barca
Next articleក្លឹប Galatasaray រង់ចាំតែរឿងនេះប៉ុណ្ណោះ នឹងដាក់សំណើរទិញ Milan Skriniar ជាផ្លូវការ