កីឡាករ Chiesa អាចនឹងវិលត្រលប់ទៅកាន់ក្លឹបចាស់នៅអ៊ីតាលីវិញ

បរទេស៖ កីឡាករ Chiesa បានចុះហត្ថលេខាជាមួយ Liverpool នៅរដូវក្តៅឆ្នាំ២០២៤ ពី Juventus ក្នុងការផ្ទេរសម្រាប់តម្លៃទាប បន្ទាប់ពីគាត់ត្រូវបានដកចេញពីក្រុម Juventus ក្រោមការដឹកនាំរបស់លោក Thiago Motta ។ អ្វី​ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​ជា​ការ​ផ្ទេរក្នុង​ក្តី​ស្រមៃ​សម្រាប់​ទាំង​កីឡាករ​សញ្ជាតិ​អ៊ីតាលី​និង​ហង្ស​ក្រហម​នោះ​ មិន​បាន​សម្រេច​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ កីឡាករ Chiesa បានតស៊ូជាមួយនឹងបញ្ហាកាយសម្បទា ហើយបានបង្ហាញខ្លួននៅក្នុងក្រុមរបស់លោក Arne Slot ត្រឹមតែ 4 ដងប៉ុណ្ណោះ ហើយបានលេងត្រឹមតែ ១២៣នាទីប៉ុណ្ណោះនៅលើទីលានជាមួយនឹងគ្រូបង្វឹកសញ្ជាតិហូឡង់ ‘មិនចាប់អារម្មណ៍’ ទៅលើខ្សែប្រយុទ្ធរូបនេះ។

Federico Chiesa Liverpool 2024-25

កីឡាករ​ Chiesa មិនអាចតាំងទីលំនៅរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសបានទេ ហើយបុរសសញ្ជាតិអ៊ិតាលីអាចរំពឹងថានឹងត្រូវត្រលប់ទៅកាន់ប្រទេសកំណើតវិញក្នុងខែមករា ខណៈមានការចាប់អារម្មណពីក្លឹប Napoli។ ការចេញផ្សាយរបស់ FirenzeViola បានអោយដឹងថាអតិតក្រុម Fiorentina របស់កីឡាករ Chiesa កំពុងពិចារណាក្នុងការចុះហត្ថលេខាលើតារា Euro ២០២០ ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា។ ប្រភពដដែលបានអោយដឹងថាពាក្យចចាមអារ៉ាមជុំវិញការផ្លាស់ប្តូររបស់ Fiorentina សម្រាប់កីឡាករ Chiesa មិនមែនជា “ការស្រមើស្រមៃ” នោះទេ ប៉ុន្តែជាលទ្ធភាពពិតប្រាកដនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ។

យោងតាមការចេញផ្សាយបានអោយដឹងថាក្លឹប Fiorentina នឹងមិនប្រឈមខ្លាំងពីការបដិសេធរបស់ក្លឹប Liverpool នោះទេ ក្នុងករណីដែលពួកគេព្យាយាមចុះហត្ថលេខាលើ Chiesa ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានឹងកើតឡើងទាក់ទងនឹងប្រាក់ឈ្នួលដ៏ច្រើនរបស់ Chiesa នៅ Anfield ដែលនឹងមិនអាចផ្តល់អោយបានពីក្លឹប Fiorentina លុះត្រាតែកីឡាករមានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួន។

Chiesa Liverpool

អតីតតារាឆ្នើមរបស់ក្លឹប Fiorentina រូបនេះទំនងជានឹងចូលរួមជាមួយក្លឹបចាស់របស់ខ្លួនវិញ ប្រសិនបើក្រុម Serie A អាចស្វែងរកនៅដំណោះស្រាយមួយចំនួនជាមួយ Liverpool ជុំវិញការបែងចែកប្រាក់ឈ្នួល។ Chiesa ទំនង​ជា​មិន​អាច​លេង​ឲ្យ​ក្រុម​របស់ Slot ក្នុង​ការ​ប៉ះ​ក្រុម Manchester United នៅ​ថ្ងៃ​ទី៥ ខែ​មករា​ទេ៕

Previous articleArsenal នាំមុខគេក្នុងការផ្ទេរយក Kolo Muani ក្នុងលក្ខខណ្ឌខ្ចីជើង
Next articleBarca មានការជឿជាក់ថានឹងអាចចុះឈ្មោះ Dani Olmo និង Pau Vitor បាន