បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marcus Rashford មិនមានគម្រោងទទួលយកសំណើរផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែមករានោះទេ។
ទិសដៅបច្ចុប្បន្នរបស់កីឡាករ គឺមិនពិចារណាក្នុងការផ្ទេរទៅកាន់ Saudi Pro League ទេ ប្រសិនបើគាត់ចាកចេញក្នុងខែនេះ។ កីឡាករ Rashford អាចនឹងធ្វើដំណើរចេញពី Man United… ប៉ុន្តែមិនទាន់មានការចរចារកម្រិតខ្ពស់នៅឡើយ ហើយអារ៉ាប៊ីសាអូឌីតក៏មិនមែនជាអាទិភាពដែរ៕