ក្លឹប Al Nassr ដាក់សំណើរផ្ទេរ Jonathan David ប៉ុន្តែកីឡាករចង់បន្តនៅតំបន់អឺរ៉ុប

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Al Nassr បានចូលរួមការប្រកួតប្រជែងសម្រាប់ផ្ទេរយកកីឡាករ Jonathan David ដោយក្លឹបនៅអារ៉ាប៊ីសាអូឌីត កំពុងរៀបចំសំណើរ ១០លានអឺរ៉ូសម្រាប់ក្លឹប Lille និងកិច្ចសន្យារយៈពេល ៣ឆ្នាំដែលមានតម្លៃជាង ៦លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់កីឡាករ។

កីឡាករសញ្ជាតិកាណាដាចង់បានស្នាក់នៅតំបន់អឺរ៉ុប ជាកន្លែងដែលក្លឹប Inter និងក្លឹបកំពូលនៅអង់គ្លេសចាប់អារម្មណ៍គាត់ ប៉ុន្តែសំណើរផ្សេងទៀតអាចនឹងធ្វើអោយគាត់ពិចារណាឡើងវិញ៕

Previous articleក្លឹបនៅអ៊ីតាលីស្ទាក់ស្ទើរក្នុងការខ្ចីជើង Federico Chiesa ដោយសារតែ
Next articleលោក Claudio Ranieri បដិសេធព័ត៌មានហៅលោក Carlo Ancelotti មកដឹកនាំក្លឹប Roma