បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានពិភាក្សាជាមួយនឹងក្លឹប Bayern Munich ទាក់ទងនឹងកីឡាករបារាំងវ័យ ១៩ឆ្នាំ កីឡាករ Tel។ ទោះយ៉ាងណាក៏ដោយ គាត់អាចបង្កើតជាផ្នែកនៃការដោះដូរជាមួយនឹងកីឡាករ Nkunku។
ហើយបើតាមការបញ្ជាក់របស់លោក Florian Plettenberg បានអះអាងថា “កិច្ចព្រមព្រៀងពាក្យសំដី” បានកើតឡើងដោយមាន “លក្ខខណ្ឌទាំងអស់” ត្រូវបានរៀបចំឡើង៕