កីឡាករ Ander Herrera ទៅចូលរួមជាមួយក្លឹប Boca ជាមួយនឹងកុងត្រា ១ឆ្នាំ

បរទេស៖ នេះបើយោងតាមការ​ចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតខ្សែបម្រើក្រុម Manchester United កីឡាករ Ander Herrera ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹបយក្សអាហ្សង់ទីន Boca Juniors។

ក្លឹប Athletic បានយល់ព្រមអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញ ខណៈដែល Boca បានផ្តល់កុងត្រា ១ឆ្នាំអោយគាត់ ជាមួយនឹងជម្រើសពន្យាមួយឆ្នាំទៀត៕

Previous articleក្លឹបយក្សនៅអាឡឺម៉ង់ចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែបម្រើកណ្តាល Chukwuemeka
Next articleAl Nassr ចាប់ផ្តើមពិភាក្សាទៅលើកុងត្រាថ្មីជាមួយ CR7