West Ham ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Taiwo Awoniyi របស់ក្លឹប Forest

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប West Ham បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Taiwo Awoniyi របស់ក្លិប Nottingham Forest ក្នុងទីផ្សារដោះដូរកីឡាករខែមករា។

ក្លឹបញញួរធំត្រូវបានរាយការណ៍ថាបានផ្តួចផ្តើមការពិភាក្សាជាផ្លូវការជាមួយ Forest ហើយមានបំណងចង់ចុះហត្ថលេខាលើកីឡាករវ័យ ២៧ឆ្នាំ ដែលកិច្ចសន្យាបច្ចុប្បន្នមានសុពលភាពដល់រដូវក្តៅឆ្នាំ២០២៧៕

Previous articleHansi Flick សរសើរកីឡាករ Pedri មិនដាច់ពីម៉ាត់សោះ!!
Next articleAmorim បដិសេធមិនឆ្លើយតបនឹងសំនួរពាក់ព័ន្ធនឹង Rashford