បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងផ្តោតលើខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Karim Adeyemi ជាផ្នែកនៃផែនការរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ២២ឆ្នាំរូបនេះមានកុងត្រាជាមួយ Dortmund រហូតដល់ឆ្នាំ២០២៧។ ម្ចាស់ជើងឯក Serie A ក្លឹប Napoli ក៏កំពុងតាមដានស្ថានការណ៍របស់ Adeyemi យ៉ាងដិតដល់ផងដែរ។ ពួកគេបានពិចារណាលើការដាក់សំណើរក្នុងខែមករានេះ ដើម្បីយកគាត់មកជំនួសកន្លែង Khvicha Kvaratskhelia ដែលបានចាកចេញទៅកាន់ក្លឹប PSG។ ក្លឹប Dortmund បានទាមទារតម្លៃប្រមាណ ៥០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ៕