ក្លឹបយក្សនៅអាឡឺម៉ង់ ជម្រុញការផ្ទេរយកកីឡាករ Marcus Rashford

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹប Dortmund កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខាលើ Rashford ជាមួយនឹងការដឹកនាំរបស់ក្លឹបអាល្លឺម៉ង់ រួមទាំង Sebastian Kehl និង Nuri Sahin ដែលកំពុងតាមប្រមាញ់ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United យ៉ាងសកម្ម។

ការពិភាក្សាថ្មីៗបានកើតឡើងរវាងភាគីទាំងពីរ ហើយឥឡូវនេះ Dortmund កំពុងស្វែងរកការធានាអោយបានលើការចុះហត្ថលេខាខ្ចីជើង Rashford។ ការសម្រេចចិត្តបង្កើនល្បឿនការចាប់អារម្មណ៍របស់ពួកគេត្រូវបានរាយការណ៍ថាបានធ្វើឡើងបន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣-២ ដ៏ខកចិត្តក្រោមស្នាដៃក្រុម Bayer Leverkusen កាលពីថ្ងៃសុក្រក្នុងក្របខ័ណ្ឌ Bundesliga ៕

Previous articleAl Hilal ត្រៀមកញ្ចប់ប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីបញ្ចុះបញ្ចូល Salah
Next articleក្លឹប Chicago Fire ចាប់អារម្មណ៍ចង់ផ្ទេរយក Neymar មកកាន់ MLS