បរទេស៖ កីឡាករ Gio Reyna ត្រូវបានរាយការណ៍ថាកំពុងទទួលបានការចាប់អារម្មណ៍ពីក្រុម AC Milan ក្នុងក្របខ័ណ្ឌ Serie A ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ ខណៈដែលការផ្លាស់ប្តូរដ៏មានសក្តានុពលចេញពីក្លឹប Borussia Dortmund បានលេចឡើងទៅកាន់ក្លឹបយក្ស Serie A។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប AC Milan ចាប់អារម្មណ៍លើគាត់ ហើយកាលពីថ្ងៃពុធបុគ្គលិករបស់ក្លឹប AC Milan និងភ្នាក់ងាររបស់កីឡាករ Reyna បានធ្វើការជួបប្រជុំគ្នានៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណាមិនទាន់មានការពិភាក្សាអំពីការផ្ទេរផ្លូវការនៅឡើយទេ៕