បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាខណៈពេលដែលទីផ្សារដោះដូរខែមករាកំពុងបើក ហើយធ្វើអោយក្លឹបនៅ Premier Leagueមានការចា់អារម្មណ៍ទៅលើកីឡាករសញ្ជាតិកុងហ្គូលនៅក្នុងរដូវកាល ដោយគាត់បានស៊ុតបញ្ចូលទី ១២គ្រាប់នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។
ក្លឹប Forest ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលកីឡាករ Wissa ជាអ្នកជំនួស ប្រសិនបើកកីឡាករ Taiwo Awoniyi ចាកចេញនៅក្នុងខែមករា។ ក្លឹប West Ham ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើ Awoniyi ហើយបើគាត់ចាកចេញនឹងធ្វើអោយតំបន់ប្រយុទ្ធរបស់ Forest មានចន្លោះប្រហោង។
ក្លឹប Arsenal ក៏ចាប់អារម្មណ៍កីឡាករ Wissa ហើយដាក់ឈ្មោះគាត់ទៅក្នុងបញ្ជីរបស់ពួកគេ ខណៈដែលលោក Mikel Arteta ស្វែងរកការដោះស្រាយក្នុងតំបន់ប្រយុទ្ធ ដែលមានកីឡាសំខាន់ៗដូចជា Gabriel Jesus និង Bukayo Saka មានបញ្ហារបួស។ រដោះស្រាយបញ្ហារបួសដល់កីឡាករសំខាន់ៗ Gabriel Jesus និង Bukayo Saka ។ សមត្ថភាពរបស់ Wissa ក្នុងការលេងនៅជួរមុខទាំងបីបានធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏ទាក់ទាញជាពិសេសសម្រាប់បុរសសញ្ជាតិអេស្ប៉ាញ។ ភាពបត់បែនរបស់ខ្សែប្រយុទ្ធ និងសមត្ថភាពស៊ុតបញ្ចូលទីបានទាក់ទាញការប្រៀបធៀបទៅនឹងមិត្តរួមក្រុម Brentford កីឡាករ Bryan Mbeumo ដែលជាកីឡាករម្នាក់ទៀតក្លឹប Arsenal តាមដានដូចគ្នា៕