ការដោះដូររវាង Nkunku និង Mathys Tel អាចនឹងត្រូវពន្យាដល់រដូវក្តៅ

បរទេស៖ សំណើរផ្លាស់ប្តូររវាងកីឡាករ Christopher Nkunku ទៅកាន់ Bayern Munich ក្នុងកិច្ចព្រមព្រៀងដោះដូរសម្រាប់កីឡាករ Mathys Tel អាចត្រូវបានពន្យារពេលរហូតដល់រដូវក្តៅបន្ទាប់ពីការផ្ទេរនេះបានជួបបញ្ហា។

នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាការផ្ទេរមួយនេះមិនអាចកើតឡើងបាននោះទេក្នុងខែមករា ដោយសារតែតម្លៃដែលក្លឹប Chelsea បានទាមទារខ្ពស់ពេក។ Tel ក៏ទំនងជានឹងបន្តនៅ Allianz Arena ដែលអាចពន្យារពេលការផ្ទេរកីឡាករសញ្ជាតិបារាំងរហូតដល់យ៉ាងហោចណាស់រដូវក្តៅ។ ដោយឡែកបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអះអាងថាក្លឹបអាល្លឺម៉ង់ និងអង់គ្លេស មិនបានទាក់ទងគ្នាទេក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ហើយការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះ គឺអាស្រ័យទៅលើថាតើ Tel មានឆន្ទៈក្នុងការផ្ទេរទៅកាន់កន្លែងថ្មី ឫយ៉ាងណា៕

Previous articleReal Madrid នឹងធ្វើគ្រប់យ៉ាងដើម្បីផ្ទេរយក Trent Alexander-Arnold អោយបាន
Next articleកីឡាករ Nuno Mendes ទំនង់ជានឹងបដិសេធការផ្ទេរមកកាន់ Man Utd