បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Dele Alli ត្រៀមចុះហត្ថលេខាជាមួយនឹងក្លឹប Como ដែលគ្រប់គ្រងដោយលោក Cesc Fabregas ។
ខ្សែបម្រើរូបនេះនឹងចុះហត្ថលេខាលើកុងត្រានៅថ្ងៃអាទិត្យ ហើយកិច្ចសន្យានឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ហើយអាចនឹងពន្យាបានទៀតដោយអាស្រ័យទៅលើទម្រង់លេងរបស់គាត់៕



