Ruud van Nistelrooy ប្រាប់ពីមូលហេតុដែលកីឡាករចំណូលថ្មី Woyo Coulibaly អវត្តមានការប្រកួតជាមួយ Fulham

បរទេស៖ អ្នកចាត់ការក្រុម Leicester City លោក Ruud van Nistelrooy បានបញ្ជាក់ពីមូលហេតុដែលកីឡាករចំណូលថ្មី Woyo Coulibaly មិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Fulham ។

និយាយអំពីការអវត្តមានរបស់ខ្សែការពារ លោក van Nistelrooy បាននិយាយថា “ឯកសារមិនទាន់រួចរាល់កាលពីម្សិលមិញដើម្បីហ្វឹកហាត់ ដូច្នេះគាត់មិនអាចហ្វឹកហាត់មួយថ្ងៃមុនការប្រកួតបានទេ”។

Van Nistelrooy ក៏​បាន​ណែនាំ​ថា​សកម្មភាព​ផ្ទេរ​របស់ Leicester ប្រហែល​ជា​មិន​ចប់​ទេ។ នៅពេលសួរអំពីសក្ដានុពលសម្រាប់ការបន្ថែមទៀត គាត់បាននិយាយថា់៖ “ជាការពិតណាស់ យើងស្វែងរកកីឡាករជាច្រើន ប៉ុន្តែយើងត្រូវប្រឈមមុខនឹងការពិត ហើយធ្វើវានៅក្នុងលទ្ធភាពដែលអាច។ ប៉ុន្តែ​យើង​កំពុង​តែ​ព្យាយាម​មែន”៕

Previous articleMan Utd ចាប់អារម្មណ៍ខ្សែការពារឆ្វេងរបស់ក្លឹប Wolves
Next articleReal Madrid កាន់តែជម្រុញការផ្ទេរកីឡាករ​ Trent Alexander-Arnold