បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានបង្ហាញថាតើក្លឹបកំពុងមានគម្រោងចែកផ្លូវជាមួយ Tosin Adarabioyo និង Axel Disasi នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាដែរឬទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកក្រុមតោខៀវបាននិយាយថា៖ “ជាការពិតគឺមិនអនុញ្ញាតឱ្យពួកគេចាកចេញ… ប៉ុន្តែយើងនៅក្នុងទីផ្សារដោះដូរខែមករា ហើយអ្វីៗអាចកើតឡើង”៕