បរទេស៖ ក្លឹប Manchester United បានរួមបញ្ចូល “លក្ខខណ្ឌពិន័យ” នៅក្នុងកិច្ចព្រមព្រៀងដែលខ្សែបម្រើស្លាប Antony នឹងផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
ក្លឹប Real Betis ត្រូវធានាបាននៅការផ្តល់ពេលវេលាប្រកួតសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ក្រោមការដឹកនាំរបស់លោក Manuel Pellegrini ខណៈពួកគេនឹងត្រូវពិន័យប្រសិនជា Antony មិនបានលេង ១០ប្រកួត ឫក៏ច្រើនជាងនេះ ទោះបីក្នុងនាមជាកីឡាករ ១១ដំបូង ឫក៏ជាកីឡាករប្តូរជំនួសក៏ដោយ៕