Chelsea សម្លឹងឃើញកីឡាកររបស់ Juventus ជាជម្រើសមកពង្រឹងតំបន់ប្រយុទ្ធ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹបតោខៀវ Chelsea គ្រោងនឹងចាប់ផ្តើមការដាក់សំណើរផ្ទេរខ្សែប្រយុទ្ធ Dusan Vlahovic របស់ Juventus ខណៈដែលពួកគេកំពុងពិភាក្សាជាមួយភាគីអ៊ីតាលីជុំវិញការផ្ទេរខ្សែការពារ Renato Veiga របស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

Dusan Vlahovic Juventus 2024-2025

ក្រុមតោខៀវបានស្វែងរកកីឡាករលេខ ៩ តាំងពីរដូវក្តៅមកហើយបានកំណត់ Vlahovic ជាបេក្ខភាពដ៏ល្អឥតខ្ចោះដើម្បីដោះស្រាយបញ្ហានៅតំបន់ប្រយុទ្ធរបស់ខ្លួន។ ពួកគេក៏អាចបាត់បង់ Christopher Nkunku ក្នុងខែនេះ ដែលគាត់មានបំណង់ចង់ចាកចេញពីក្លឹប ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Bayern Munich ៕

Previous articleKevin De Bruyne ចេញមកនិយាយអំពីអនាគតខ្លួននៅ Man City
Next articleMan City ដាក់គោលដៅផ្ទេរយកខ្សែការពារវ័យក្មេងរបស់ក្លឹប Real Valladolid