បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli ត្រូវបានរាយការណ៍ថាបានដាក់សំណើរដំបូងដែលមានតម្លៃ ៥០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមសម្រាប់កីឡាករ Alejandro Garnacho ទោះជាយ៉ាងណាក៏ដោយ Manchester United ចង់បានការផ្តល់ជូនខ្ពស់ជាងនេះ។
Chelsea ក៏បានទាក់ទងទៅ United ប៉ុន្តែនៅមិនទាន់ប្រាកដថាតើគេចង់ដាក់សំណើទិញខ្សែបម្រើស្លាបរូបនេះឬយ៉ាងណា៕



