បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Lecce បានបង្ហាញពីការស្ទាក់ស្ទើររបស់ពួកគេក្នុងការចែកផ្លូវជាមួយខ្សែការពារ Patrick Dorgu ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ ប៉ុន្តែសំណើរដល់ធំមួយអាចនឹងធ្វើអោយពួកគេផ្លាស់ប្តូរនៅគំនិតបាន។
ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Milan កាលពីថ្ងៃអង្គារ អ្នកតំណាងមកពី Manchester United រួមទាំងនាយកការចរចាបាល់ទាត់ Matt Hargreaves បានជួបជាមួយមន្ត្រី Lecce និងភ្នាក់ងាររបស់ Dorgu ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ។ ក្លឹប Premier League បានដាក់សំណើដំបូងចំនួន ២៥.៤លានផោនបូកនឹង ៤.២លានផោន។ ទោះជាយ៉ាងណាក៏ដោយ Lecce ត្រូវបានរាយការណ៍ថាបានកំណត់តម្លៃរបស់កីឡាកររូបនេះជិតដល់ទៅ ៤៥លានអឺរ៉ីូ។ ដែលជំរុញឱ្យមានការពិភាក្សាបន្ថែមទៀត។ ខ្សែការពារវ័យ ២០ឆ្នាំមានបំណងចង់ផ្លាស់ប្តូរទៅកាន់ Old Trafford ហើយភាគីទាំងអស់សង្ឃឹមថាការសម្របសម្រួលអាចឈានដល់ដើម្បីបញ្ចប់ការផ្ទេរនេះ។



