បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Arsenal បានធ្វើ “ការស៊ើបអង្កេតបណ្តោះអាសន្ន” សម្រាប់តារាឆ្នើមរបស់ក្លឹប Leipzig ប៉ុន្តែការផ្លាស់ប្តូរនៅក្នុងខែមករាគឺវាមានភាព “ស្មុគស្មាញ” ។

ប្រភពដដែលបានអោយដឹងថាក្រុម Bundesliga មានការស្ទាក់ស្ទើរក្នុងការលក់ខ្សែប្រយុទ្ធ Benjamin Sesko ក្នុងតម្លៃ ៧០លានផោនក្នុងខែនេះ បើទោះបីជាពេលនេះពួកគេធ្លាក់ចេញពី Champions League ក៏ដោយ៕



