ក្លឹប Man City ប្រកាសពីការមកដល់របស់កីឡាករចំនូលថ្មី Omar Marmoush

បរទេស៖ ក្លឹប Manchester City បានប្រកាសថា Omar Marmoush បានចូលរួមជាមួយក្លឹបរបស់ខ្លួន​ពីក្លឹប Eintracht Frankfurt ហើយជាមួយនឹងកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២៩។

កីឡាករ Marmoush បានក្លាយជាកីឡាករទី៣ របស់ក្លឹប Manchester City នៃទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីកីឡាករ Abdukodir Khusanov និងកីឡាករ Vitor Reis ក្នុងការចូលរួមជាមួយម្ចាស់ជើងឯក Premier League ។ ខ្សែប្រយុទ្ធរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ ហើយបានចាកចេញពីក្រុម Bundesliga បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៣៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២០ដង ក្នុងការបង្ហាញខ្លួន ៦៧ប្រកួតសម្រាប់ក្លឹប៕

Previous articleMan Utd ត្រៀមដាក់សំណើរថ្មីទៅកាន់ក្លឹប Lecce សម្រាប់ការផ្ទេរ Patrick Dorgu
Next articleSpurs ចាប់អារម្មណ៍ចង់បានកីឡាករ ២រូបនេះ