បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើរថ្មីរបស់ក្លឹប Manchester United សម្រាប់ការផ្ទេរកីឡាករ Patrick Dorgu ខិតជិតដល់គោលដៅហើយ។
សំណើរថ្មីរបស់ក្លឹប Man United មានតម្លៃលើស ៣០លានអឺរ៉ូ ខណៈដែលសំណើរពីមុនមានតម្លៃ ២៧លានអឺរ៉ូ ត្រូវបានបដិសេធដោយក្លឹប Lecce ព្រោះគិតថាមិនគ្រប់គ្រាន់សម្រាប់ពួកគេ។ ក្លឹប Lecce និង Man United កំពុងចរចាគ្នា ហើយកីឡាករ Dorgu នៅតែជាគោលដៅរបស់ក្លឹបបិសាចក្រហមសម្រាប់ទីផ្សារខែមករា៕