បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Bruno Fernandes បាននិយាយអំពីយុវជន Toby Collyer ថា៖
“Toby Collyer មិនត្រូវការជំនួយទេ និយាយឱ្យត្រង់ទៅ… គាត់គឺជាគំរូដ៏អស្ចារ្យនៃអ្នកដែលមកពីសាលាបាល់ទាត់របស់បិសាចក្រហម ហើយដឹងគោលដៅរបស់គាត់ ហើយដឹងអំពីអ្វីដែលគាត់ត្រូវការដើម្បីអាចលេងនៅក្នុងតំណែងកីឡាករផ្សេង”។
“គាត់ហ្វឹកហាត់បានល្អជារៀងរាល់សប្តាហ៍ ហ្វឹកហាត់ក្នុងកម្រិតអតិបរមា។ គាត់ជាក្មេងល្អដែលចង់រៀន”។
“គាត់មានចិត្តចង់រៀន និងស្តាប់ ហើយគាត់មានគុណសម្បតិ្តធំៗ។ គាត់មានការស្រែកឃ្លានចំពោះការលេងបាល់ គាត់មានការស្រែកឃ្លានក្នុងការរត់ជាមួយបាល់ គាត់អាចលេងក្នុងទីតាំងចង្អៀត ហើយគាត់នឹងកាន់តែប្រសើរឡើង”៕