បរទេស៖ លោក Carlo Ancelotti និយាយថា Vinicius Junior “រីករាយណាស់” នៅ Real Madrid ហើយចង់ “បង្កើតប្រវត្តិសាស្ត្រ” នៅក្លឹបចំពេលមានទំនាក់ទំនងជាមួយ Saudi Pro League ។
លោក Ancelotti បានប្រាប់អ្នកសារព័ត៌មានថា “តាមដែលខ្ញុំដឹង ហើយខ្ញុំមានព័ត៌មានផ្ទាល់ពីកីឡាករ គាត់សប្បាយចិត្តណាស់នៅទីនេះ ហើយគាត់ចង់បង្កើតប្រវត្តិសាស្ត្រនៅ Real Madrid” ៕