Man Utd អនុញ្ញាតអោយកីឡាករ Ethan Wheatley ខ្ចីជើងទៅកាន់ក្លឹបនៅលីគទី២

បរទេស៖ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំកីឡាករ Ethan Wheatley បានចាកចេញពី Manchester United ទៅចូលរួមជាមួយក្រុម Walsall FC នៃ League Two ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៤/២៥ ។

សេចក្តីថ្លែងការណ៍ផ្លូវការពី Walsall បានសរសេរថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាយើងបានធានាការចុះហត្ថលេខាលើការខ្ចីជើងខ្សែប្រយុទ្ធ Ethan Wheatley ដោយកីឡាករវ័យ 19 ឆ្នាំរូបនេះបានចូលរួមជាមួយយើងក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះពីក្រុមនៅ Premier League គឺក្លឹប Manchester United”៕

Previous articleChelsea នឹងផ្តល់កីឡាករ ២រូបនេះទៅជំនួស Broja ប្រសិនជាពួកគេកោះហៅគាត់ពី Everton មកវិញ
Next articlePedri នឹងបន្តស្នាក់នៅក្លឹប Barcelona ដល់ឆ្នាំ២០៣០