Chelsea និង Man Utd កំពុងពិភាក្សាអំពីការដោះដូរមួយនេះ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Chelsea និង Manchester United ឥឡូវនេះកំពុងពិភាក្សាដោយផ្ទាល់ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងដោះដូររវាងកីឡាករ​ Christopher Nkunku និង Alejandro Garnacho ។

កីឡាករទាំងពីរចាប់អារម្មណ៍លើការផ្លាស់ប្តូរនេះ បើទោះបីជា Nkunku ក៏មានសំណើរពី Bayern Munich ផងដែរ៕

Previous articleAnge Postecoglou ព្រមានទៅកាន់ប្រធានក្លឹប Tottenham Hotspur
Next articleអ្នកចាត់ការក្លឹប Wolves បង្ហើបអំពីចំនួនកីឡាករថ្មីដែលខ្លួនចង់បាន