Real Madrid ពិចារណាការផ្ទេរយកកីឡាករ Aston Villa ជាមួយនឹងកញ្ចប់ថវិកា ៨០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Real Madrid កំពុងតែថ្លឹងថ្លែងក្នុងការផ្លាស់ប្តូរមួយសម្រាប់ខ្សែប្រយុទ្ធរបស់ Aston Villa កីឡាករ Jhon Duran ក្នុងខែនេះ។ កីឡាករសញ្ជាតិកូឡុំប៊ីក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Paris Saint-Germain និង Al-Nassr នៅអារ៉ាប៊ីសាអូឌីតដូចគ្នា ដែលធ្វើឱ្យអនាគតរបស់គាត់ក្លាយជាប្រធានបទសម្រាប់ពេលនេះ។

Jhon Duran, Aston Villa

របាយការណ៍មុននេះបានលើកឡើងថាក្លឹប Al Nassr កំពុងរៀបចំសំណើរមានតម្លៃ ៨០លានផោនសម្រាប់កីឡាករវ័យ ២១ឆ្នាំ បន្ទាប់ពីការបដិសេធរបស់ក្លឹប Aston Villa ចំពោះសំណើរតម្លៃ ៥៧លានផោនពីក្លឹប West Ham នៅមុនទីផ្សារដោះដូរកីឡាករ។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​មាន​រដូវ​កាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​រក​បាន ​៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១៩​លើក​នៅ Premier League។ ខណៈពេលដែលវាមិនច្បាស់ថាតើ Real Madrid នឹងធ្វើការទំនាក់ទំនងជាផ្លូវការ ឫយ៉ាងណា ខណៈបាយការណ៍បង្ហាញថា Durán កំពុងពិចារណាលើការរំពឹងទុកនៃការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត៕

Previous articleក្លឹបមួយនៅអារ៉ាប៊ីសាអូឌីត ត្រៀមកញ្ចប់ថវិកាដ៏ច្រើនសម្រាប់ការផ្ទេរយក Salah
Next articleនាយកកីឡារបស់ Napoli ប្រាប់មូលហេតុដែលមិនផ្តល់តម្លៃផ្ទេរ Garnacho តាមការទាមទាររបស់បិសាចក្រហម