កីឡាករ Victor Boniface ក្លាយជាគោលដៅរបស់ក្លឹបនៅ Saudi Pro League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក ​​Florian Plettenberg បានអោយដឹងថាកីឡាករ Victor Boniface ដែលជាខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាដែលបង្ហាញភាពចាប់អារម្មណ៍នៅក្លឹប Bayer Leverkusen ត្រូវបានរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបនៅក្នុង Saudi Pro League។

ក្លឹបនឹងទទួលយកសំណើរដែលមានតម្លៃលើសពី ៥០លានអឺរ៉ូប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីសារសំខាន់របស់កីឡាករសម្រាប់ក្រុម Leverkusen។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ៣៣ប្រកួតនៅ Bundesliga ដោយបានពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាប្រយុទ្ធកំពូលម្នាក់របស់លីកអាឡឺម៉ង់៕

Previous articleនាយកកីឡារបស់ Napoli ប្រាប់មូលហេតុដែលមិនផ្តល់តម្លៃផ្ទេរ Garnacho តាមការទាមទាររបស់បិសាចក្រហម
Next articleMan Utd ចាប់ផ្តើមពិចារណាការនាំយកកីឡាករ Alvaro Carreras ត្រលប់មក Old Trafford វិញ