កីឡាករ Anderson Talisca ត្រៀមមកចូលរួមជាមួយលោក Mourinho នៅក្លឹប Fenerbahce

បរទេស៖ កីឡាករ Anderson Talisca បានចាកចេញពីក្លឹប Al-Nassr នៅ Saudi Pro League ខណៈដែលគាត់ត្រៀមខ្លួនរួចរាល់ហើយដើម្បីបញ្ចប់ការផ្ទេររបស់គាត់ទៅកាន់ក្លឹប Fenerbahce ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Jose Mourinho។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបទាំងពីរមានកិច្ចព្រមព្រៀងមួយ ហើយកីឡាករនឹងទទួលការពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុខនេះ មុនពេលធ្វើការចុះហត្ថលេខាជាផ្លូវការទៅលើកុងត្រាដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦៕

Previous articleEvan Ferguson ត្រៀមចាកចេញពីក្លឹប Brighton នៅក្នុងខែមករានេះ
Next articleAmorim បើកចំហរអំពីអនាគតរបស់កីឡាករ Alejandro Garnacho